ដានីយ៉ែល 9:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 កាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំព្រមទាំងអធិស្ឋាន នឹងលន់តួបាបរបស់ខ្លួនខ្ញុំ ហើយបាបរបស់ពួកអ៊ីស្រាអែលជាសាសន៍នៃខ្ញុំ ទាំងទូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ខណៈដែលខ្ញុំកំពុងតែទូល និងអធិស្ឋាន ព្រមទាំងសារភាពបាបរបស់ខ្ញុំ និងបាបរបស់អ៊ីស្រាអែលប្រជាជនរបស់ខ្ញុំ ទាំងថ្វាយពាក្យទូលអង្វររបស់ខ្ញុំសម្រាប់ភ្នំដ៏វិសុទ្ធរបស់ព្រះនៃខ្ញុំ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះនៃខ្ញុំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 កាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ព្រមទាំងអធិស្ឋាន និងលន់តួអំពើបាបរបស់ខ្ញុំ និងអំពើបាបរបស់ពួកអ៊ីស្រាអែលជាសាសន៍របស់ខ្ញុំ ទាំងទូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ខ្ញុំបានរៀបរាប់ទូលអង្វរព្រះអង្គតទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រាអែល ហើយខ្ញុំក៏បានទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមមើលជំពូកអាល់គីតាប20 ខ្ញុំបានរៀបរាប់ទូរអាអង្វរទ្រង់តទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រអែល ហើយខ្ញុំក៏បានទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។ សូមមើលជំពូក |
សូមទ្រង់ផ្ទៀងព្រះកាណ៌មកឥឡូវ ហើយបើកព្រះនេត្រទតមក ដើម្បីឲ្យបានស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបំរើទ្រង់ ដែលអធិស្ឋានដល់ទ្រង់ ទាំងយប់ទាំងថ្ងៃក្នុងគ្រានេះ ពីដំណើរពួកកូនចៅអ៊ីស្រាអែល ជាពួកបំរើទ្រង់ ដោយលន់តួបាបរបស់ពួកកូនចៅអ៊ីស្រាអែល ដែលយើងខ្ញុំរាល់គ្នាបានប្រព្រឹត្តនឹងទ្រង់ គឺទាំងខ្លួនទូលបង្គំ នឹងវង្សរបស់ឰយុកោទូលបង្គំបានធ្វើបាបផង
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡិម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡិម នឹងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោយើងខ្ញុំទេ