Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​ខ្ញុំ​កំពុង​តែ​ពិចារណា នោះ​ឃើញ​មាន​ពពែ​ឈ្មោល​១​មក​ពី​ទិស​ខាង​លិច ហោះ​ចេញ​លើ​ផែនដី​ទាំង​ដុំ​មូល ឥត​ពាល់​ប៉ះ​នឹង​ដី​ឡើយ ពពែ​នោះ​មាន​ស្នែង​១​នៅ​កណ្តាល​ភ្នែក​ទាំង​២ ជា​ស្នែង​គួរ​ពិច‌ពិល​មើល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ខណៈដែល​ខ្ញុំ​កំពុង​រិះគិត នោះ​មើល៍! មាន​ពពែឈ្មោល​មួយ​ក្បាល​មក​ពី​ទិសខាងលិច ឆ្លងកាត់​ផ្ទៃ​ផែនដី​ទាំងមូល​ដោយ​ឥត​ប៉ះ​ដី​។ ពពែឈ្មោល​នោះ​មាន​ស្នែង​មួយ​គួរឲ្យចាប់អារម្មណ៍​នៅចន្លោះ​ភ្នែក​ទាំងពីរ​របស់វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​ខ្ញុំ​កំពុង​ពិចា‌រណា នោះ​មើល៍ មាន​ពពែ​ឈ្មោល​មួយ​មក​ពី​ទិស​ខាង​លិច ហោះ​ចេញ​លើ​ផែន‌ដី​ទាំង​ដុំ​មូល ឥត​ប៉ះ​ដី​សោះ។ ពពែ​នោះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​ខ្ញុំ​កំពុង​តែ​រិះគិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញប់‌ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​ខ្ញុំ​កំពុង​តែ​រិះ‌គិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញប់‌ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ នឹង​មាន​ស្តេច​១​ខ្លាំង​ពូកែ​សោយ‌រាជ្យ​ឡើង ជា​ស្តេច​ដែល​នឹង​គ្រប់‌គ្រង ដោយ​អំណាច​យ៉ាង​ខ្លាំង ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ព្រះ‌ទ័យ


ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូងនឹង​ដៃ​ជា​ប្រាក់ ពោះ នឹង​ភ្លៅ​ជា​លង្ហិន


ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល


ក្រោយ​មក ខ្ញុំ​គន់​មើល​ទៅ​ឃើញ​សត្វ​១​ទៀត មាន​សណ្ឋាន​ជា​ខ្លា​រខិន ឯ​នៅ​លើ​ខ្នង​វា មាន​ស្លាប​៤​នៃ​សត្វ​ហើរ ក៏​មាន​ក្បាល​៤​ដែរ ហើយ​មាន​អំណាច​គ្រប់‌គ្រង​ប្រគល់​ដល់​វា


ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្តាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង


វា​ក៏​មក​ដល់​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ខ្ញុំ​ឃើញ​ឈរ​នៅ​ក្បែរ​ទន្លេ​នោះ ក៏​ស្ទុះ​ទៅ​លើ ដោយ​សេចក្ដី​ឃោរ‌ឃៅ​នៃ​កំឡាំង​វា


ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃ‌លែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ រួច​មាន​ស្នែង​៤​គួរ​ពិច‌ពិល​មើល បាន​ដុះ​ឡើង​ជំនួស​ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​ទិស​ទាំង​៤។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម