ដានីយ៉ែល 7:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យ ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ប៉ុន្តែពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុតនឹងទទួលរាជ្យនោះ ហើយកាន់កាប់រាជ្យនោះជារៀងរហូត គឺជារៀងរហូតអស់កល្បជានិច្ច’។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ប៉ុន្ដែ ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត នឹងទទួលរាជ្យនោះ ហើយបានរាជ្យនោះជារបស់ខ្លួនអស់កល្បជានិច្ច គឺអស់កល្បជាអង្វែងតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ សូមមើលជំពូកអាល់គីតាប18 បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ សូមមើលជំពូក |
គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។
ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន នឹងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទទួលទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ