ដានីយ៉ែល 6:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ច ទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 ដូច្នេះ ស្ដេចក៏បញ្ជាឲ្យនាំដានីយ៉ែលមក ហើយបោះទៅក្នុងរូងតោ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “សូមឲ្យព្រះរបស់អ្នក ដែលអ្នកគោរពបម្រើព្រះអង្គជានិច្ច រំដោះអ្នកចុះ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលនោះ ស្ដេចក៏ចេញបញ្ជា ហើយគេនាំដានីយ៉ែលយកទៅបោះក្នុងរូងសិង្ហ។ ស្ដេចមានរាជឱង្ការទៅដានីយ៉ែលថា៖ «ព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ទ្រង់នឹងសង្គ្រោះលោកមិនខាន!» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះមហាក្សត្របញ្ជាឲ្យគេនាំលោកដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើព្រះអង្គដោយចិត្តព្យាយាម»។ សូមមើលជំពូកអាល់គីតាប16 ស្តេចបញ្ជាឲ្យគេនាំដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានប្រសាសន៍ទៅគាត់ថា៖ «អុលឡោះជាម្ចាស់របស់អ្នកនឹងសង្គ្រោះជីវិតអ្នកជាមិនខាន ព្រោះអ្នកបានគោរពបម្រើទ្រង់ដោយចិត្តព្យាយាម»។ សូមមើលជំពូក |
នេប៊ូក្នេសា ទ្រង់មានបន្ទូលថា សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច គេបានរំលងនឹងបង្គាប់នៃស្តេច ព្រមទាំងប្រថុយខ្លួនគេ ដើម្បីមិនឲ្យគោរព ឬថ្វាយបង្គំដល់ព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ
ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ នឹងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ
ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន