ដានីយ៉ែល 5:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា នឹងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ដូច្នេះ គេបានយកភាជនៈមាស ដែលត្រូវបានយកចេញពីព្រះវិហារដែលជាដំណាក់របស់ព្រះនៅយេរូសាឡិមនោះមក ហើយស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់បានផឹកពីភាជនៈទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបអូសយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមមក ហើយស្តេច និងពួកសេនាបតីរបស់ស្ដេច ព្រមទាំងពួកភរិយា និងពួកស្ត្រីអ្នកម្នាងរបស់ស្ដេច ក៏ផឹកពីពែងទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ សូមមើលជំពូកអាល់គីតាប3 ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ហើយទាំងស្តេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកភរិយា និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ សូមមើលជំពូក |
កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក
គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ