ដានីយ៉ែល 5:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ដូច្នេះ គេក៏នាំដានីយ៉ែលមកគាល់ស្ដេច នោះស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “តើអ្នកជាដានីយ៉ែល ជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា ដែលស្ដេចជាបិតាយើងបាននាំមកពីយូដាឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ពេលនោះ គេក៏នាំដានីយ៉ែលចូលមកចំពោះស្តេច ហើយស្ដេចមានរាជឱង្ការទៅកាន់ដានីយ៉ែលថា៖ «តើលោកឈ្មោះដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយសាសន៍យូដា ដែលព្រះរាជា ជាព្រះបិតារបស់យើង បាននាំពីស្រុកយូដាមកនោះមែនឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គេអញ្ជើញលោកដានីយ៉ែលចូលគាល់ព្រះរាជា ហើយទ្រង់មានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីយ៉ែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ? សូមមើលជំពូកអាល់គីតាប13 គេអញ្ជើញដានីយ៉ែលចូលជួបស្តេច ហើយស្តេចមានប្រសាសន៍មកគាត់ថា៖ «តើអ្នកឈ្មោះដានីយ៉ែល ជាអ្នកដែលបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ? សូមមើលជំពូក |
ដ្បិតនៅក្នុងនគរទ្រង់ មានមនុស្សម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅ ហើយនៅក្នុងរាជ្យនៃព្រះបិតាទ្រង់ នោះឃើញមានពន្លឺ នឹងយោបល់ ព្រមទាំងប្រាជ្ញា ដូចជាប្រាជ្ញារបស់ពួកព្រះនៅក្នុងអ្នកនោះ រីឯស្តេចនេប៊ូក្នេសា បិតាទ្រង់ ក៏បានតាំងអ្នកនោះឡើង ជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ នឹងពួកគ្រូទាយ អើ គឺជាស្តេច ជាបិតាទ្រង់នោះឯង ដែលតាំងគេ
កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក