Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​គួរ​ដែល​មាន​គ្រាប់​ធំ​ថ្លោស​ទាំង​៧​នោះ​ទៅ យើង​បាន​រ៉ាយ‌រ៉ាប់​សប្តិ​នេះ​ប្រាប់​ដល់​ពួក​ហោរ​ដែរ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​សោះ។


លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។


យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹក ហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចី ដែល​ចំរើន​នៅ​ទី​កំណើត​វា


អញ​លើក​ទី​សំគាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ


មើល ពី​ដើម​ពួក​សាសន៍​អាសស៊ើរ គេ​ជា​ដើម​តាត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប​បាំង​ម្លប់ ក៏​មាន​សណ្ឋាន​ខ្ពស់ ហើយ​កំពូល​នៅ​កណ្តាល​មែក​ញឹក‌ស្និត


គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ នឹង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ


តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ


នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ


គេ​ទូល​ឆ្លើយ​ម្តង​ទៀត​ថា សូម​តែ​ឲ្យ​ព្រះ‌ករុណា​មាន​បន្ទូល​ប្រាប់​សប្តិ​នោះ​ដល់​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប


នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា


យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។


ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ នឹង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ីឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ


ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម