Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 គឺ​ដោយ​ព្រះ​ដទៃ​នោះ ដែល​វា​នឹង​ឈ្នះ​ទី​មាំ‌មួន​របស់​សាសន៍​ផ្សេងៗ ឯ​អ្នក​ណា​ដែល​នឹង​យល់​ខាង​ខ្លួន នោះ​វា​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ​ឡើង ហើយ​នឹង​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ឲ្យ​ដល់​គេ​ទុក​ជា​រង្វាន់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ទ្រង់​នឹង​ចាត់វិធានការ​ទាស់នឹង​បន្ទាយ​ដ៏រឹងមាំ​ដោយពឹង​លើ​ព្រះ​ដទៃ​។ ទ្រង់​នឹង​បង្កើន​សិរីរុងរឿង​ដល់​អ្នកដែល​ទទួលស្គាល់​ទ្រង់ ហើយ​ឲ្យ​ពួកគេ​គ្រប់គ្រង​លើ​មនុស្ស​ជាច្រើន ព្រមទាំង​ចែក​ដីធ្លី​ឲ្យ​សម្រាប់​ជា​រង្វាន់​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ស្ដេច​នឹង​វាយ​ទី​តាំង​ដ៏​រឹង​មាំ‌របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​ព្រះ​បរទេស ឯ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្លួន ស្ដេច​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ ហើយ​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ដី​ឲ្យ​ជា​រង្វាន់​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​ឲ្យ​ពួក​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​រង្វាន់​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​ឲ្យ​ពួក​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​រង្វាន់​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:39
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​ឰយុកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ នឹង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស


លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ នឹង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម