Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ឯ​ស្តេច​ទាំង​២​អង្គ​នេះ គេ​នឹង​មាន​ចិត្ត​រិះ‌រក​ធ្វើ​តែ​ការ​កំណាច​ទទេ គេ​នឹង​កុហក​ដល់​គ្នា​នឹង​គ្នា ក្នុង​ពេល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ផង តែ​ការ​នោះ​នឹង​មិន​ចំរើន​ដល់​គេ​ឡើយ ដ្បិត​វេលា​ចុង​បំផុត​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ស្តេច​ទាំង​ពីរ​អង្គ​នេះ គេ​មាន​ចិត្ត​ទោរ​ទៅ​រក​តែ​អំពើ​អាក្រក់ គេ​កុហក​គ្នា​ក្នុង​ពេល​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា តែ​មិន​បាន​ផល​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​ចុង​បញ្ចប់​ដែល​បាន​កំណត់​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:27
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់‌សា‌ឡំម​ទូល​ថា បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូលបង្គំ​ទៅ​ជា​មួយ​ចុះ តែ​ស្តេច​មាន​បន្ទូល​សួរ​ថា ចង់​ឲ្យ​វា​ទៅ​ជា​មួយ​នឹង​ឯង​ធ្វើ​អី


គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២


ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ សេចក្ដី​សប្បុរស​នៃ​ព្រះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប


មិន​មែន​ទេ គឺ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តែ សេចក្ដី​អាក្រក់​ទទេ ហើយ​នៅ​ក្នុង​ស្រុក នោះ​ក៏​ថ្លឹង​ឲ្យ​មាន​ការ​ច្រឡោត ដែល​ដៃ​អ្នក​រាល់​គ្នា​ធ្វើ​វិញ


៙ ប្រាកដ​មែន មនុស្ស​ធម្មតា​ជា​អសារ​ឥត​ការ ហើយ​មនុស្ស​មាំ‌ទាំ​ជា​សេចក្ដី​បោក‌ប្រាស់ បើ​នឹង​ថ្លឹង​គេ​នៅ​ជញ្ជីង នោះ​ទាំង​អស់​រួមគ្នា​ស្រាល​ជាង​ខ្យល់​ដង្ហើម​ទៅ​ទៀត


គេ​ស្វែង​រក​អំពើ​ទុច្ចរិត គេ​ថា យើង​បាន​ស្វែង​រក​អស់​ពី​ចិត្ត​ជា​ស្រេច​ហើយ ឯ​គំនិត​ខាង​ក្នុង នឹង​ចិត្ត​របស់​គេ សុទ្ធ​តែ​មាន​ជំរៅ​ណាស់


ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្ដី​អំណរ​សំរាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។


នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។


មាន​បបូរ​មាត់​ហៃ​និយាយ ហើយ​ចិត្ត​អាក្រក់ នោះ​ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។


ត្រូវ​ឲ្យ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​ឥន្ទ្រី​មុន​នោះ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ​អី ឥត​ចាំ​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន ដើម្បី​នឹង​ដក​រំលីង​ទាំង​ឫស​ផង​ឡើយ


នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស៊ីរូស ជា​ស្តេច​ពើស៊ី នោះ​មាន​ការ​១​បើក​សំដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឃើញ ការ​នោះ​ក៏​ពិត​ប្រាកដ គឺ​ជា​ការ​សង្គ្រាម​យ៉ាង​ធំ លោក​ក៏​ពិចារណា​ដំណើរ​នោះ ហើយ​បាន​យល់​ចំពោះ​ការ​ជាក់​ស្តែង


គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ


លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ នឹង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ


ឯ​ពួក​គេ​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល​ចុះ ដើម្បី​ឲ្យ​បាន​សំរង ហើយ​សំអាត​ពួក​គេ ព្រម​ទាំង​ឲ្យ​គេ​បាន​ស‌ស្គុស ដរាប​ដល់​វេលា​ចុង​បំផុត ដ្បិត​ការ​ទាំង​នោះ​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។


លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ នឹង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ


ដូច្នេះ លោក​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ​នៅ កាល​លោក​មក​ដល់​ហើយ នោះ​ខ្ញុំ​ភ័យ​ញ័រ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ចុះ តែ​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​យល់​ចុះ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំរាប់​គ្រា​ខាង​ចុង​បំផុត


ក៏​ប្រាប់​ខ្ញុំ​ថា នែ អញ​នឹង​ឲ្យ​ឯង​ដឹង ពី​ការ​ដែល​ត្រូវ​មក​ក្នុង​ពេល​ចុង​បំផុត​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ទៅ​គ្រា​ចុង​បំផុត


ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។


តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ


ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ


បង​ប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម