ជនគណនា 9:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដូច្នេះ គឺតាមបង្គាប់ព្រះយេហូវ៉ាដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយក៏តាមបង្គាប់ព្រះយេហូវ៉ាដែលគេឈប់ដំឡើងត្រសាលនៅ បើពពកនៅលើរោងឧបោសថជាយូរប៉ុណ្ណា នោះគេក៏ចេះតែនៅជាដរាបទៅប៉ុណ្ណោះឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 កូនចៅអ៊ីស្រាអែលចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។ ពេលពពកស្ថិតនៅលើរោងឧបោសថយូរប៉ុនណា គេក៏បោះជំរំនៅរយៈពេលយូរប៉ុណ្ណោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ជនជាតិអ៊ីស្រាអែលចេញដំណើរតាមបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអង្គដែរ។ ពពកស្ថិតនៅលើព្រះពន្លាអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ សូមមើលជំពូកអាល់គីតាប18 ជនជាតិអ៊ីស្រអែលចេញដំណើរតាមបញ្ជារបស់អុលឡោះតាអាឡា ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់អុលឡោះដែរ។ ពពកស្ថិតនៅលើជំរំសក្ការៈអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ សូមមើលជំពូក |