Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​ត្រូវ​ឲ្យ​អើរ៉ុន​ថ្វាយ​ពួក​លេវី ទុក​ជា​ដង្វាយ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​អើរ៉ុន​ត្រូវ​ថ្វាយ​ពួក​លេវី ទុក​ជា​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​យើង ដើម្បី​ឲ្យ​បម្រើ​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហារូន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​ជំនូន​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​យក​មក​ជូន​យើង ដើម្បី​ឲ្យ​បម្រើ​យើង។

សូមមើលជំពូក ចម្លង




ជន‌គណនា 8:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ដៃ​អ្នក​នោះ​ឯង ត្រូវ​យក​ដង្វាយ​ដែល​សំរាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​នឹង​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ដ្បិត​អញ​បាន​ញែក​ទ្រូង​ដែល​គ្រវី នឹង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដង្វាយ​មេត្រី ប្រគល់​ឲ្យ​ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ នឹង​ពួក​កូន​លោក ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​អស់‌កល្ប‌ជានិច្ច​ហើយ


លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក


រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ​សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី នឹង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។


នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម