Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​ពួក​ន៉ាសារីត ដែល​បាន​បន់​បំណន់ ហើយ​ខាង​ឯ​ដង្វាយ ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ការ​ញែក​ខ្លួន​ចេញ ក្រៅ​ពី​ដង្វាយ​ណា​ដែល​គេ​យក​មក​បាន តាម​បំណន់​ដែល​គេ​បន់​នោះ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ធ្វើ​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណាសារីត ដែល​បាន​ស្បថ​ញែក​ខ្លួន។ តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ក្រៅ​ពី​តង្វាយ​ណា​ផ្សេង​ដែល​គេ​អាច​យក​មក​បាន។ ពាក្យ​សម្បថ​របស់​គេ​យ៉ាង​ណា គេ​ក៏​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ ឲ្យ​ស្រប​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្ដី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ‌ភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ក្រឹត្យ‌វិន័យ​សម្រាប់​ពួក​ណាសា‌រីត»។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្តី​អំពី​ជំនូន​ដែល​គេ​ត្រូវ​ជូនអុលឡោះ‌តាអាឡា​ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ​ភាព​នោះ គេ​អាច​ជូន​ជំនូន​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ហ៊ូកុំ​សម្រាប់​ពួក​ណាសា‌រីត»។

សូមមើលជំពូក ចម្លង




ជន‌គណនា 6:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​ថ្វាយ​មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ នឹង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន


នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ កាល​ណា​ស្ត្រី​ណា ដែល​នៅ​ក្រោម​អំណាច​ប្ដី នឹង​បែរ​ចេញ​ទៅ​ក្បត់​ប្ដី​ខ្លួន​ឲ្យ​មាន​សៅ‌ហ្មង


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា​នឹង​ញែក​ខ្លួន​ចេញ ដោយ​បន់​បំណន់​របស់​ពួក​ន៉ាសារីត ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា


រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ​សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី នឹង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង


កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម