Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ឯ​យ៉ាអ៊ារ ជា​កូន​ម៉ាន៉ាសេ គាត់​ក៏​ទៅ​វាយ​យក​អស់​ទាំង​ភូមិ​នៅ​ស្រុក​នោះ ហើយ​គាត់​ហៅ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអ៊ារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ឯ​យ៉ាអៀរ​ជា​កូន​របស់​ម៉ាណា‌សេ បាន​ចេញ​ទៅ​វាយ​យក​ភូមិ​នានា​នៅ​ស្រុក​នោះ ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអៀរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត-‌យ៉ាអៀរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត–‌យ៉ាអៀរ។

សូមមើលជំពូក ចម្លង




ជន‌គណនា 32:41
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​នឹង​រនុក​លង្ហិន)


យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី នឹង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)


ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល នឹង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ


លោក​មាន​កូន​ប្រុស​៣០​នាក់ ដែល​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ គេ​ក៏​មាន​ទី​ក្រុង​៣០​ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​នៅ​ស្រុក​កាឡាត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម