Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 រីឯ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គេ​ក៏​ទៅ​វាយ​យក​ស្រុក​កាឡាត ព្រម​ទាំង​កំចាត់​សាសន៍​អាម៉ូរី​ដែល​នៅ​ស្រុក​នោះ​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 កូន​ចៅ​របស់​ម៉ាគារ ជា​កូន​ម៉ាណា‌សេ បាន​ចេញ​ទៅ​ស្រុក​កាឡាដ ហើយ​ចាប់​យក​ស្រុក​នោះ ព្រម​ទាំង​បណ្ដេញ​សាសន៍​អាម៉ូរី​ដែល​នៅ​ស្រុក​នោះ​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណាសេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្តើម​យក​បាន​ទឹក​ដី និង​ដេញ​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 32:39
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឃើញ​កូន​ចៅ​របស់​អេប្រា‌អិម​ដល់​៣​ដំណ ឯ​កូន​ចៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ នោះ​គាត់​ក៏​បាន​កាន់​ដាក់​នៅ​លើ​ភ្លៅ​ដែរ


រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត នឹង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន


ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​ម៉ាគារ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាគារ ហើយ​ម៉ាគារ​ក៏​បង្កើត​កាឡាត ដែល​ជា​អ្នក​បង្កើត​គ្រួ​កាឡាត


ហើយ​អញ​បាន​ឲ្យ​ស្រុក​កាឡាត​ដល់​ម៉ាគារ


នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង


ពួក​ទាំង​នោះ​ក៏​ធ្វើ​ទុក្ខ ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​របស់​ពួក​សាសន៍​អាម៉ូរី គឺ​ជា​ស្រុក​កាឡាត ចាប់​តាំង​ពី​ឆ្នាំ​នោះ រហូត​ដល់​អស់​១៨​ឆ្នាំ​ត​ទៅ​មុខ


មាន​ពួក​អ្នក​ចុះ​ពី​ស្រុក​អេប្រា‌អិម​មក ដែល​មាន​ជាប់​កំណើត​ក្នុង​សាសន៍​អាម៉ា‌លេក គេ​មក​តាម​ឯង ឱ​បេន‌យ៉ាមីន​អើយ គឺ​នៅ​ជា​កណ្តាល​នៃ​ពួក​ជន​របស់​ឯង​ផង មាន​ពួក​ចៅហ្វាយ​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​ពី​ពួក​សាប់‌យូល៉ូន នោះ​មាន​អ្នក​ដែល​ធ្វើ​ជា​មេ​ធំ​បំផុត​ចេញ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម