Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចាត់​មនុស្ស​១​ពាន់​នាក់ ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​ទៅ​ច្បាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ត្រូវ​ចាត់​មនុស្ស​មួយ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ចេញ​ទៅ​ច្បាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្នុង​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ឯង​តែ​៥​នឹង​ដេញ​គេ​ដល់​ទៅ​១០០​នាក់ ហើយ​ពួក​ឯង​១០០​នឹង​ដេញ​គេ​ដល់​ទៅ​១​ម៉ឺន​នាក់​ក៏​បាន​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង នឹង​ដួល​ដោយ​ដាវ នៅ​មុខ​ឯង


នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​ចាត់‌ចែង​គ្រឿង​ចំបាំង​ឲ្យ​ដល់​ពួក​អ្នក​រាល់​គ្នា​ខ្លះ ដើម្បី​នឹង​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ប្រយោជន៍​នឹង​សំរេច​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​គេ


ដូច្នេះ​គេ​ក៏​កេណ្ឌ​យក​១​ពាន់​នាក់ ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​ពី​ពួក​អ៊ីស្រាអែល​ទាំង​ពាន់ៗ បាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​កាន់​គ្រឿង​សំរាប់​ទៅ​ច្បាំង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​ឯង​មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន​ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ


យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម