Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 30:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​ប្ដី​បាន​ដឹង ហើយ​ឥត​មាន​ថា​អ្វី​ឲ្យ នោះ​បំណន់​របស់​នាង​នឹង​នៅ​ជាប់​ជា​យ៉ាង​នោះ ព្រម​ទាំង​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហើយ​ប្តី​របស់​នាង​ឮ តែ​មិន​ថា​អ្វី នោះ​បំណន់​របស់​នាង​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នៅ​ជាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។

សូមមើលជំពូក ចម្លង




ជន‌គណនា 30:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ស្ត្រី​វិញ​ថា អញ​នឹង​ចំរើន​ឲ្យ​ឯង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ឯង​នឹង​បង្កើត​កូន​ដោយ​ឈឺ‌ចាប់ ចិត្ត​ឯង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត‌ត្រា​លើ​ឯង


មួយ​ទៀត កាល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់ នោះ​តើ​យើង​បាន​ធ្វើ​នំ​សំរាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​ដង្វាយ​ច្រួច ថ្វាយ​ដល់​ទ្រង់​ក្រៅ​ពី​ប្ដី​យើង​ឬ។


បើ​នាង​មាន​ប្ដី​ក្នុង​កាល​ដែល​នៅ​ជាប់​បំណន់ ឬ​បាន​បន់​ភ្ជាប់​ខ្លួន​ដោយ​ពាក្យ​ណា​ដែល​បាន​ចេញ​ពី​មាត់​ទៅ​ឥត​បើ​គិត


តែ​បើ​ប្ដី​បាន​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ដឹង នោះ​គាត់​បាន​ផ្តាច់​បំណន់​នាង​ហើយ ព្រម​ទាំង​សេចក្ដី​ដែល​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត​នោះ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​អត់​ទោស​ឲ្យ​នាង។


ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រិត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ


រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។


នោះ​អែល‌កាណា​ជា​ប្ដី​ឆ្លើយ​ថា ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ប៉ុណ្ណោះ ដូច្នេះនាង​ក៏​នៅ​បំបៅ​កូន ទាល់​តែ​បាន​ផ្តាច់​ដោះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម