ជនគណនា 26:59 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤59 ហើយប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិត ជាកូនលេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ នាងនោះ នឹងអាំរ៉ាមបង្កើតបានអើរ៉ុន១ ម៉ូសេ១ នឹងម៉ារាម ដែលជាបងស្រីគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦59 ប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិត ជាកូនរបស់លេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ។ កូនដែលនាងបានបង្កើតជូនអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម ជាបងស្រីរបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥59 ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអើរ៉ុន លោកម៉ូសេ និងនាងម៉ារាម ជាបងស្រីរបស់លោក។ សូមមើលជំពូកអាល់គីតាប59 ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺហារូន ម៉ូសា និងនាងម៉ារៀមជាបងស្រីរបស់លោក។ សូមមើលជំពូក |