Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​រូបេន​គាត់​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល ហើយ​ពួក​កូន​ចៅ​រូបេន គឺ​ហេណុក​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេណុក ប៉ាលូវ​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ប៉ាលូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រូបេន​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល។ កូន​ចៅ​របស់​រូបេន​មាន អំបូរ​ហេណុក ជា​ពូជពង្ស​របស់​ហេណុក អំបូរ​ប៉ាលូវ ជា​ពូជពង្ស​របស់​ប៉ាលូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កុល‌សម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល​មាន អំបូរ​ហេណុក ជា​ពូជ‌ពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូវ​ជា​ពូជ‌ពង្ស​របស់​លោក​ប៉ាលូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កុល‌សម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល​មាន: អំបូរ​ហេណុក ជា​ពូជ‌ពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូវ​ជា​ពូជ‌ពង្ស​របស់​លោក​ប៉ាលូវ

សូមមើលជំពូក ចម្លង




ជន‌គណនា 26:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​ក៏​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា រូបេន ដោយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​នេះ​ហើយ ឥឡូវ​នេះ ប្ដី​អញ​នឹង​ស្រឡាញ់​ដល់​អញ


កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​និយាយ។ រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់


ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ នឹង​សាប់‌យូល៉ូន​១


ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ


ដូច្នេះ កូន​របស់​រូបេន​ជា​កូន​ច្បង​អ៊ីស្រាអែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី


នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល គឺ​ហេណុក ប៉ាលូវ ហេស្រុន នឹង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន


ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា


ត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូន​ចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។


ហេស្រុន​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេស្រុន កើមី​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​កើមី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម