Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 25:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​ស្លាប់​នោះ គឺ​ឈ្មោះ​កូសប៊ី ជា​កូន​ស៊ើ ដែល​ជា​មេ​លើ​ពួក​វង្ស​នៃ​ឪពុក​១​ក្នុង​សាសន៍​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ស្ត្រី​សាសន៍​ម៉ាឌាន​ដែល​ត្រូវ​ស្លាប់​នោះ ឈ្មោះ​កូសប៊ី ជា​កូន​របស់​ស៊ើរ ដែល​ជា​មេ​លើ​វង្ស​មួយ​របស់​ឪពុក​ក្នុង​សាសន៍​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​លោក​ភីនេ‌ហាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​ស៊ើរ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​លោក​ភីនេហាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​ស៊ើរ ដែល​ជា​មេ​កន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 25:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​ម៉ូអាប់​ក៏​និយាយ​ទៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌានថា ឥឡូវ​ពួក​នេះ​នឹង​ស៊ី​រំលីង​របស់​ទាំង​អស់​នៅ​ជុំវិញ​យើង​រាល់​គ្នា​ហើយ ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ រីឯ​គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​សាសន៍​ម៉ូអាប់


រីឯ​មនុស្ស​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ គឺ​ឈ្មោះ​ស៊ីមរី ជា​កូន​សាលូវ ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ឪពុក​១​ក្នុង​ពូជ​អំបូរ​ស៊ីម្មាន


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


ដ្បិត​គេ​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ដោយ​ឧបាយ‌កល ដែល​គេ​មក​ល្បួង​លួង‌លោម​ឯង​ពី​ដំណើរ​ពេអរ​នោះ ហើយ​ពី​ដំណើរ​នាង​កូសប៊ី ជា​កូន​នៃ​អ្នក​១ ដែល​ជា​កំពូល​លើ​សាសន៍​ម៉ាឌាន ជា​អ្នក​ដែល​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​មាន​សេចក្ដី​វេទនា ដោយ​ព្រោះ​រឿង​ពេអរ​នោះ។


ព្រម​ទាំង​សំឡាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី​១ រេគេម​១ ស៊ើ​១ ហើយ​នឹង​រេបា​១ ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​៥​អង្គ ក៏​បាន​សំឡាប់​បាឡាម​ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ


ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល នឹង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សំឡាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ១ នឹង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ


រួច​មក​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ម៉ាឌាន​អស់​៧​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម