Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​គាត់​ឆ្លើយ​ថា សូម​ដេក​នៅ​ទី​នេះ​១​យប់​សិន នោះ​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ ដូច្នេះ​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​ក៏​ស្នាក់​នៅ​ជា​មួយ​នឹង​បាឡាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 បាឡាម​ឆ្លើយ​ទៅ​គេ​ថា៖ «សូម​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​អស់​លោក​វិញ តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មន្រ្ដី​របស់​សាសន៍​ម៉ូអាប់​ក៏​ស្នាក់​នៅ​ជា‌មួយ​បាឡាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​បាឡាម។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា បើ​ទុក​ជា​ទ្រង់​ប្រទាន​ដំណាក់​ទ្រង់​១​ចំហៀង​មក​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទូលបង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ


តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ


ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ


គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តាជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ


ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ស្តាប់​អញ​ចុះ បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ​ដ៏​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់‌ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្តិ


តែ​បាឡាម​ប្រកែក​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា បើ‌សិន​ជា​ព្រះ‌រាជា​នឹង​ប្រទាន​មាស ហើយ​នឹង​ប្រាក់​ពេញ​ដំណាក់​ទ្រង់​មក​ខ្ញុំ នោះ​គង់​តែ​ខ្ញុំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ នឹង​ធ្វើ​ការ​តិច ឬ​ច្រើន​ទៅ​បាន​ឡើយ


បាឡាម​ក៏​ទូល​តប​ថា មើល ទូលបង្គំ​បាន​មក​ដល់​ទ្រង់​ហើយ តែ​ឥឡូវ​នេះ តើ​ទូលបង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន ឯ​ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​សំរេច​នៅ​មាត់​ទូលបង្គំ គឺ​ពាក្យ​នោះ​ដែល​ទូលបង្គំ​នឹង​និយាយ​វិញ


លំដាប់​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ូអាប់ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន គេ​នាំ​យក​រង្វាន់​នៃ​ការ​ទំនាយ​ចេញ​ទៅ ក៏​មក​ដល់​បាឡាម ហើយ​រ៉ាយ‌រ៉ាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក


នោះ​ព្រះ‌ទ្រង់​យាង​មក​ឯ​បាឡាម​សួរ​ថា តើ​មនុស្ស​ណា​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង


គាត់​ទូល​ឆ្លើយ​ថា តើ​មិន​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រយ័ត នឹង​និយាយ​តែ​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នៅ​ក្នុង​មាត់​ទូលបង្គំ​ទេ​ឬ​អី។


រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់


ទោះ​បើ​ព្រះ‌រាជា​នឹង​ប្រទាន​មាស នឹង​ប្រាក់ ពេញ​ដំណាក់​ទ្រង់ ដល់​ទូលបង្គំ​ក៏​ដោយ គង់​តែ​ទូលបង្គំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល គឺ​សេចក្ដី​នោះ​ឯង ដែល​ទូលបង្គំ​នឹង​ថ្លែង​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម