Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មើល សាសន៍​នេះ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ឥឡូវ ចូរ​ឲ្យ​ឯង​មក​ដាក់​បណ្តាសា​គេ​ឲ្យ​អញ ប្រហែល​ជា​អញ​នឹង​អាច​ច្បាំង​ជា​មួយ​នឹង​គេ ហើយ​បណ្តេញ​គេ​ចេញ​ទៅ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 "មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ឥឡូវ​ចូរ​មក​ដាក់​បណ្ដា‌សា​គេ​ឲ្យ​យើង ប្រហែល​ជា​យើង​នឹង​អាច​ច្បាំង​ជា‌មួយ​គេ ហើយ​បណ្តេញ​គេ​ចេញ​បាន"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 “មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 “មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប​នាំ​គ្នា​មក​នៅ​ពាស​ពេញ​ស្រុក។ ដូច្នេះ សូម​អ្នក​មក​ជួយ​ដាក់​បណ្តា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​អ្នក​ដាក់​បណ្តា‌សា​ពួក​គេ​នោះ​ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។


បាឡាម​ទូល​ឆ្លើយ​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ដែល​ជា​ស្តេច​សាសន៍​ម៉ូអាប់ បាន​ចាត់​គេ​មក​ហៅ​ទូលបង្គំ​ថា


តែ​ព្រះ‌ទ្រង់​តប​ទៅ​បាឡាម​វិញ​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​មួយ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ផង ដ្បិត​គេ​ជា​អ្នក​មាន​ពរ​ហើយ


នោះ​បាឡាក​ទ្រង់​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​ឯង​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​នឹង​អញ គឺ​អញ​បាន​នាំ​ឯង​មក​ឲ្យ​ដាក់​បណ្តាសា​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ​វិញ


រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ


នោះ​បាឡាក​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ដល់​បាឡាម ក៏​ទះ​ព្រះ‌ហស្ត​សន្ធាប់​ទៅ​បាឡាម​ថា អញ​បាន​ហៅ​ឯង​មក ដើម្បី​ដាក់​បណ្តាសា​ដល់​ខ្មាំង​សត្រូវ​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ គ្រប់​ទាំង​៣​ដង​នេះ​វិញ


តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ


រួច​វា​និយាយ​ទៅ​ដាវីឌ​ថា តើ​អញ​ជា​ឆ្កែ​ឬ​អី បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ ហើយ​ក៏​ប្រទេច​ផ្តាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម