ជនគណនា 21:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ពួកអ៊ីស្រាអែលក៏វាយយកអស់ទាំងទីក្រុងរបស់ពួកសាសន៍អាម៉ូរី ហើយអាស្រ័យនៅក្នុងទីក្រុងទាំងនោះ គឺក្នុងក្រុងហែសបូន នឹងតំបន់ទាំងប៉ុន្មាននៅជុំវិញទីក្រុងនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ពួកអ៊ីស្រាអែលដណ្ដើមយកបានទីក្រុងទាំងអស់របស់សាសន៍អាម៉ូរី ហើយចូលរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ជនជាតិអ៊ីស្រាអែលដណ្ដើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។ សូមមើលជំពូកអាល់គីតាប25 ជនជាតិអ៊ីស្រអែលដណ្តើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។ សូមមើលជំពូក |