ជនគណនា 20:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 រួចលោក នឹងអើរ៉ុន ក៏ប្រមូលពួកជំនុំមកនៅមុខថ្មដា ដោយពាក្យថា ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នានៅមុខថ្មដា ហើយមានប្រសាសន៍ទៅគេថា៖ «ចូរស្តាប់ចុះ ពួកបះបោរអើយ តើយើងត្រូវយកទឹកចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាឬ?»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នានៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បានឬមិនបាន?»។ សូមមើលជំពូកអាល់គីតាប10 ម៉ូសា និងហារូន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នា នៅមុខថ្មដា។ ម៉ូសាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្តាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះ សម្រាប់អ្នករាល់គ្នា បានឬមិនបាន?»។ សូមមើលជំពូក |