Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 19:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ត្រូវ​ឲ្យ​សង្ឃ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប នឹង​សំពត់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​បញ្ឆេះ​គោ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សង្ឃ​នោះ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ដុត​គោ​ក្រមុំ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីមុាំ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 19:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ


នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់ ឲ្យ​យក​សត្វ​ហើរ​២ ដែល​រស់ ហើយ​ស្អាត មក​សំរាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តាត្រៅ សំពត់​ក្រហម នឹង​មែក​ហ៊ីសុប​ផង


ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​២ ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប​មក​សំរាប់​នឹង​ញែក​ផ្ទះ​នោះ​ជា​ស្អាត


ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​ឲ្យ​សង្ឃ​ជ្រលក់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សំឡាប់​ពី​លើ​ទឹក​ហូរ​នោះ ជា​មួយ​នឹង​ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម