Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ត្រូវ​ឲ្យ​គេ​យក​ផេះ​ដង្វាយ​លោះ​បាប ដែល​បាន​ដុត​នោះ​ទៅ​ដាក់​ក្នុង​ផើង រួច​ចាក់​ទឹក​សំរាប់​ដល់​មនុស្ស​មិន​ស្អាត​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​ស្អាត គេ​ត្រូវ​យក​ផេះ​របស់​តង្វាយ​លាង​សម្អាត​ដែល​បាន​ដុត​នោះ មក​ដាក់​ក្នុង​ផើង​មួយ ហើយ​ចាក់​ទឹក​សាប​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​បរិសុទ្ធ គេ​ត្រូវ​យកឆ្អឹង​របស់​គោញី ដែល​បាន​ជូនជា​គូរបាន​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។

សូមមើលជំពូក ចម្លង




ជន‌គណនា 19:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ


ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូង មាន​ទឹក​រស់ ជា​ជ្រោះ​ទឹក​ហូរ​មក​ពី​ភ្នំ​ល្បាណូន។


នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង


នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សំរាប់​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជំរះ​អំពើ​បាប នឹង​សេចក្ដី​សៅ‌ហ្មង


រួច​មនុស្ស​ស្អាត​ម្នាក់​ត្រូវ​យក​មែក​ហ៊ីសុប​ជ្រលក់​ចុះ​ក្នុង​ទឹក​នោះ ទៅ​រលាស់​លើ​ត្រសាល នឹង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​លើ​អស់​មនុស្ស ដែល​នៅ​ក្នុង​ត្រសាល​នោះ នឹង​លើ​អ្នក​ដែល​បាន​ពាល់​ឆ្អឹង​ខ្មោច ឬ​មនុស្ស​ដែល​គេ​សំឡាប់ ឬ​ខ្មោច​ណា ឬ​ផ្នូរ​ក្តី


នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផែះ​នោះ​ត្រូវ​ទុក​សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​ដង្វាយ​លោះ​បាប


គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សំអាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ ត្រូវ​ឲ្យ​សំអាត​នឹង​ទឹក​ដែល​សំរាប់​សំអាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ


អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ


ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល នឹង​ឈាម​ពពែ​ឈ្មោល ហើយ​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក‌គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ


ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម