Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 17:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល រួច​អស់​ទាំង​អ្នក ដែល​ជា​កំពូល​លើ​គេ ក៏​ប្រគល់​ដំបង​១​ម្នាក់​មក​លោក​រៀង​ខ្លួន តាម​ពួក​វង្សា‌នុវង្ស​នៃ​ពួក​ឰយុកោ​គេ គឺ​ជា​ដំបង​ទាំង​អស់​១២ ហើយ​ដំបង​របស់​អើរ៉ុន​ក៏​នៅ​ជា​មួយ​នឹង​ដំបង​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល រួច​ពួក​មេ​ដឹក​នាំ​របស់​ពួកគេ​ទាំង​អស់ ក៏​ប្រគល់​ដំបង​ម្នាក់​មួយ​ជូន​លោក​រៀង​ខ្លួន តាម​ពួក​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​មាន​ដំបង​ដប់​ពីរ ហើយ​ដំបង​របស់​លោក​អើរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​ម៉ូសេ​នាំ​ព្រះ‌បន្ទូល​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អើរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ម៉ូសា​នាំ​ពាក្យ​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​គាត់ គឺ​មាន​ដំបង​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​ហារូន ស្ថិត​នៅ​កណ្តាល​ដំបង​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 17:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឈើ​ទាំង​២​ដែល​ឯង​បាន​សរសេរ​ចុះ​នោះ នឹង​បាន​នៅ​ក្នុង​ដៃ​ឯង​ចំពោះ​ភ្នែក​គេ


នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង


កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ


ឯ​ដំបង​របស់​អ្នក​ណា​ដែល​អញ​បាន​រើស នោះ​នឹង​បាន​ប៉ិច​ឡើង ហើយ​យ៉ាង​នោះ​អញ​នឹង​បំបាត់​សេចក្ដី​រទូ‌រទាំ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​ចេះ​តែ​រទូ‌រទាំ​ទាស់​នឹង​ឯង ឲ្យ​បាត់​ចេញ​ពី​មុខ​អញ​ទៅ។


រួច​ម៉ូសេ​ដាក់​ដំបង​ទាំង​នោះ​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម