ជនគណនា 15:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួចនឹងបានអត់ទោសឲ្យគេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ឯសង្ឃត្រូវធ្វើពិធីរំដោះបាបនៅចំពោះព្រះយេហូវ៉ា ឲ្យអ្នកដែលបានប្រព្រឹត្តខុសនោះ នៅពេលណាដែលគេធ្វើបាបដោយអចេតនា ដើម្បីរំដោះអ្នកនោះឲ្យរួចពីបាប ហើយព្រះនឹងអត់ទោសឲ្យគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមិនដឹងខ្លួន និងដោយអចេតនា នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យ។ សូមមើលជំពូកអាល់គីតាប28 អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះអុលឡោះតាអាឡា ដោយមិនដឹងខ្លួន និងដោយអចេតនា នោះអុលឡោះតាអាឡានឹងលើកលែងទោសឲ្យ។ សូមមើលជំពូក |
ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនា តាមរបៀបដង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះអ្នកនោះនឹងរួចចាកទោសហើយ។