Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 14:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នោះ​ម៉ូសេ​តប​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា​ទៀត ធ្វើ​ដូច្នោះ​មិន​កើត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ប៉ុន្តែ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា​ដូច្នេះ? ដ្បិត​ធ្វើ​យ៉ាង​នេះ​មិន​កើត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សម្រេច​តាម​បំណង​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ម៉ូសា​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សម្រេច​តាម​បំណង​ឡើយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 14:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​សាការី ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​ឈរ​នៅ​មុខ​បណ្តាជន​ពោល​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា រំលង​អស់​ទាំង​ក្រិត្យ‌ក្រម នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ ធ្វើ​យ៉ាង​នោះ​មិន​ចំរើន​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ចេញ បាន​ជា​ទ្រង់ក៏​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ


គេ​ត្រូវ​វិនាស​ទៅ ដោយ​អស្សាសៈ​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បញ្ឆេះ​គេ​អស់​ទៅ


ហើយ​ឯង​នឹង​ត្រូវ​ចេញ​ពី​ស្រុក​នោះ​ទៅ​ទាំង​ដៃ​ខ្ទប់​ក្បាល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ទទួល​ពួក​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ​ទេ ហើយ​ឯង​នឹង​មិន​បាន​ចំរើន​នៅ​ជា​មួយ​នឹង​គេ​ដែរ។


គេ​នឹង​នាំ​យក​សេដេគា ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​អញ​ប្រោស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទោះ​បើ​ឯង​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ។


(រីឯ​សាសន៍​អាម៉ា‌លេក ហើយ​នឹង​សាសន៍​កាណាន គេ​អាស្រ័យ​នៅ​ក្នុង​វាល​ច្រក​ភ្នំ​នោះ) ដល់​ស្អែក​នេះ ចូរ​ឯង​រាល់​គ្នា​វិល​ដើរ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ។


តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំង​សត្រូវ​វាយ​ឈ្នះ


ដូច្នេះហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម