Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 14:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឥឡូវ​នេះ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ជា​ទ្រង់​មាន​បន្ទូល​រួច​ហើយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឥឡូវ​នេះ ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​ព្រះអង្គ ដូច​ទ្រង់​ធ្លាប់​ប្រកាស​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ឥឡូវ​នេះ សូមអុលឡោះ‌តាអាឡា​សំដែង​អំណាច​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ទ្រង់ ដូច​ទ្រង់​ធ្លាប់​ប្រកាស​ថា

សូមមើលជំពូក ចម្លង




ជន‌គណនា 14:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រាអែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។


ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សំឡាប់​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន​វិញ


ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា​ជា​បរិបូរ ទ្រង់​តែង​អត់​ទោស​នៃ​សេចក្ដី​ទុច្ចរិត នឹង​ការ​រំលង តែ​មិន​មែន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​នោះ​ឡើយ គឺ​ទ្រង់​តែង​ធ្វើ​ទោស​នៃ​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​ដល់​កូន​ចៅ​ទាំង​៣​ដំណ ហើយ​៤​ដំណ​ផង


ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ


កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្ដី​អស្ចារ្យ ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម