Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 7:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស​ដូច​របស់​ទាំង​នោះ​ដែរ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដ្បិត​ជា​របស់​ត្រូវ​វិនាស​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 មិន​ត្រូវ​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែងអ្នក​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ។ ត្រូវ​ស្អប់​ខ្ពើម​របស់ទាំង​នោះ​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​វា​ជា​របស់​ដែល​ត្រូវ​វិនាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 មិន​ត្រូវ​យក​រូប​ព្រះ​ក្លែង‌ក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 មិន​ត្រូវ​យក​រូប​ព្រះ​ក្លែង​ក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 7:26
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សំរាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​នឹង​ប្រចៀវ


នោះ​ឯង​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​ឯង នឹង​មាស​ដែល​ស្រោប​រូប​សិត​ឯង ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ ឯង​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា ចូរ​ចេញ​ឲ្យ​ផុត​ទៅ។


មើល ឯង​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​ឯង​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​ឯង​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។


នោះ​ពួក​ឯង​នឹង​មក​ឯ​ទី​នេះ​វិញ ហើយ​គេ​នឹង​ដក​យក​អស់​ទាំង​របស់​គួរ​ឆ្អើម នឹង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ចោល​ចេញ


ដ្បិត ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដែល​ញែក​ខ្លួន​ចេញ​ពី​អញ ហើយ​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​ដាក់​ហេតុ​ចំពប់​នៃ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ដូច្នេះ រួច​នឹង​មក​រក​ហោរា ដើម្បី​សួរ​អញ​ពី​ដំណើរ​ខ្លួន នោះ​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​អញ


អេប្រា‌អិម​នឹង​ពោល​ថា តើ​ខ្ញុំ​ត្រូវ​ការ​អ្វី​ចំពោះ​រូប​ព្រះ​ទៀត នោះ​អញ​បាន​តប​ឆ្លើយ ហើយ​នឹង​ត្រួត‌ត្រា​មើល​គេ អញ​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី ឯង​នឹង​រក​បាន​ផល​របស់​ឯង​ពី​អញ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ផ្សាយ​ចេញ​ទៅ នោះ​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​កុហក​ដោយ​នូវ​ឈ្មោះ​អញ ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ នឹង​ថ្ម​ផង។


អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ


រួច​ត្រូវ​ឲ្យ​ប្រមូល​អស់​ទាំង​របឹប​នៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​នា​ផ្លូវ ហើយ​ដុត​ទាំង​អស់​ចោល ទាំង​ទី​ក្រុង នឹង​របឹប​ទាំង​អស់ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ


ក៏​មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ​ទាំង​នោះ នៅ​ក្នុង​ដៃ​ឯង​ដែរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​បាត់​សេចក្ដី​ខ្ញាល់​ដ៏​ក្តៅ​ក្រហាយ​ចេញ បែរ​មក​មាន​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ដល់​ឯង​វិញ ព្រម​ទាំង​ចំរើន​ឯង​ឲ្យ​ច្រើន​ឡើង ដូច​ជា​ទ្រង់​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ផង


ដោយ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​សេចក្ដី​ណា​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម