Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 (នៅ​វេលា​នោះ អញ​បាន​ឈរ​នៅ​ជា​កណ្តាល​ព្រះ‌យេហូវ៉ា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​បង្ហាញ​ប្រាប់​ពី​ព្រះ‌បន្ទូល​នៃ​ទ្រង់​ដល់​ឯង​រាល់​គ្នា ពី​ព្រោះ​ឯង​បាន​ខ្លាច​ភ្លើង​នោះ ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 (នៅ​វេលា​នោះ ខ្ញុំ​បាន​ឈរ​នៅ​ចន្លោះ​ព្រះ‌យេហូវ៉ា និង​អ្នក​រាល់​គ្នា ដើម្បី​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ខ្លាច​ដោយ​ព្រោះ​មាន​ភ្លើង ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ព្រះ‌អម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ​ខ្ញុំ​ឈរ​នៅ​ចន្លោះអុលឡោះ‌តាអាឡា និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​បន្ទូល​របស់​ទ្រង់ មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ទ្រង់​មាន​បន្ទូល​ថា:

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 5:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ក៏​បែរ​ចេញ​ពី​នោះ​ដំរង់​ទៅ​ខាង​ឯ​ក្រុង​សូដុំម​ទៅ តែ​អ័ប្រា‌ហាំ​គាត់​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។


ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កំទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូស‌ថាន់


ដូច្នេះ ទ្រង់​បាន​មាន​បន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់ ប៉ុន្តែម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់ លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះ ដើម្បី​នឹង​បង្វែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ ក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។


លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃ‌លែង រួច​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តាជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់


ដូច្នេះ ម៉ូសេ​ក៏​ចុះ​ទៅ​ប្រាប់​ដល់​ពួក​ជន​ទាំង‌ឡាយ។


ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្តាល​ពួក​គេ​ដែរ អញ​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​អញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​អញ​ដូច្នេះ​ឬ


ក៏​ឈរ​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់ នឹង​ពួក​មនុស្ស​រស់ ដូច្នេះ​ការ​ប្រហារ​ជីវិត​នោះ​ក៏​បាត់​ទៅ


ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់


សូម​ឲ្យ​លោក​ចូល​ទៅ​ជិត ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​បន្ទូល​មក រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​បន្ទូល​នឹង​លោក នោះ​យើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ផង។


ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម