ចោទិយកថា 4:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះចូរប្រយ័តខ្លួនចុះ ក្រែងភ្លេចសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បានតាំងនឹងពួកឯង រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់យ៉ាងណាដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានហាមប្រាមមិនឲ្យធ្វើ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដូច្នេះ ចូរប្រយ័ត្នខ្លួន ក្រែងភ្លេចសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានតាំងជាមួយអ្នក រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានហាមឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ សូមមើលជំពូកអាល់គីតាប23 ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានហាមឡើយ សូមមើលជំពូក |