ចោទិយកថា 32:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 នេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់ឯងរាល់គ្នាទេ គឺជាជីវិតដល់ឯងរាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ នោះឯងរាល់គ្នានឹងបានជីវិតជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 ដ្បិតនេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់អ្នករាល់គ្នាទេ គឺជាជីវិតដល់អ្នករាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្ដល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។ សូមមើលជំពូកអាល់គីតាប47 បន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាបន្ទូលដែលផ្តល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។ សូមមើលជំពូក |
ដោយអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងដើរតាមផ្លូវទ្រង់ ហើយនឹងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ប្រយោជន៍ឲ្យឯងបានរស់នៅ ហើយចំរើនឡើង ហើយប្រយោជន៍ឲ្យព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ