ចោទិយកថា 32:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ដ្បិតគល់របស់គេ គឺជាគល់របស់ក្រុងសូដុំម ហើយក៏មកពីចំការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេជាផ្លែមានរសពុល ចង្កោមគេក៏ជូរចត់ដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ដើមទំពាំងបាយជូររបស់គេ ចេញពីដើមទំពាំងបាយជូររបស់ក្រុងសូដុម និងពីចម្ការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេជាផ្លែមានជាតិពុល ចង្កោមរបស់គេក៏ជូរចត់ដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា ហើយប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែល្វីង និងមានជាតិពុល។ សូមមើលជំពូកអាល់គីតាប32 ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា ហើយប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែល្វីង និងមានជាតិពុល។ សូមមើលជំពូក |
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្ដីកំផិត ហើយដើរតាមតែសេចក្ដីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ