ចោទិយកថា 32:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះយេហូវ៉ាតែមួយព្រះអង្គបាននាំលោក ឥតមានព្រះដទៃណានៅជាមួយលោកឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 មានតែព្រះអម្ចាស់មួយអង្គគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ គឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។ សូមមើលជំពូកអាល់គីតាប12 មានតែអុលឡោះតាអាឡាមួយគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់មិនត្រូវការព្រះដទៃឡើយ។ សូមមើលជំពូក |
ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ នឹងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង