ចោទិយកថា 32:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះអង្គឃើញលោកនៅតំបន់ស្ងាត់ ក្នុងទីរហោស្ថានហួតហែង មានតែសំឡេងថ្ងួចថ្ងូរ ព្រះអង្គបានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអង្គបានរកឃើញអ៊ីស្រាអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែល ព្រះអង្គការពារគេ ដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។ សូមមើលជំពូកអាល់គីតាប10 ទ្រង់បានរកឃើញអ៊ីស្រអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ទ្រង់បីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រអែល ទ្រង់ការពារគេ ដូចប្រស្រីនេត្ររបស់អុលឡោះ។ សូមមើលជំពូក |
គេក៏មិនបានសួរថា ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ នឹងជង្ហុក គឺជាទីមានតែដីហួតហែង នឹងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះអញក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល នឹងពួកវង្សយូដាទាំងអស់នៅជាប់នឹងអញយ៉ាងនោះដែរ ដើម្បីឲ្យគេបានជារាស្ត្រសំរាប់អញ ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ នឹងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ នឹងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក នឹងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ