ចោទិយកថា 31:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គឺព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងយាងនាំមុខឯង ទ្រង់នឹងបំផ្លាញសាសន៍ទាំងនោះពីមុខឯងចេញ ហើយឯងនឹងចាប់យកស្រុកគេបាន ឯយ៉ូស្វេនេះ លោកនឹងនាំឯងឆ្លងទៅ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងយាងនាំមុខអ្នក។ ព្រះអង្គនឹងបំផ្លាញសាសន៍ទាំងនេះចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុកទាំងនេះ។ លោកយ៉ូស្វេនឹងនាំមុខអ្នកឆ្លងទៅ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្ដើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នក ដូចព្រះអម្ចាស់មានព្រះបន្ទូល។ សូមមើលជំពូកអាល់គីតាប3 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនៅមុខអ្នក ទ្រង់នឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្តើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នកដូចអុលឡោះតាអាឡាមានបន្ទូល។ សូមមើលជំពូក |