Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 3:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ហើយ​នៅ​វេលា​នោះ អញ​ក៏​បាន​ប្រាប់​ដល់​យ៉ូស្វេ​ថា ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​ទាំង​២​នេះ​ហើយ ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ដល់​គ្រប់​ទាំង​នគរ​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នៅ​វេលា​នោះ ខ្ញុំ​បាន​បង្គាប់​យ៉ូស្វេ​ថា "ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​ចំពោះ​ស្តេច​ទាំង​ពីរ​នេះ​ហើយ ព្រះ‌យេហូវ៉ា​ក៏​នឹង​ធ្វើ​ចំពោះ​ទាំង​នគរ​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ទៅ​លោក​យ៉ូស្វេ​ថា “អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក អំពី​ការ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ទាំង​ពីរ​នេះ​ស្រាប់​ហើយ ព្រះ‌អម្ចាស់​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នគរ​ទាំង​ប៉ុន្មាន​ទៀត ដែល​អ្នក​ត្រូវ​ទៅ​វាយ​យក​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ទៅ​យ៉ូស្វេ​ថា “អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក អំពី​ការ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ទាំង​ពីរ​នេះ​ស្រាប់​ហើយ អុលឡោះ‌តាអាឡា​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នគរ​ទាំង​ប៉ុន្មាន​ទៀត ដែល​អ្នក​ត្រូវ​ទៅ​វាយ​យក​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 3:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ


ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ


ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ‌តិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ។


ឯ​ព្រះ ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា​ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា


ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ពួក​បង​ប្អូន​ឯង បាន​សេចក្ដី​សំរាក​ដូច​ជា​ឯង​ដែរ ព្រម​ទាំង​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ជា​កេរ្តិ៍‌អាករ​ឯង​រៀង​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា​ចុះ


មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក។


គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ នឹង​ទី​សំគាល់ ហើយ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន នឹង​ពី​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​នឹង​ព្រះ‌ពាហុ​លើក​សំរេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រើ ដើម្បី​នឹង​នាំ​ឯង​ចេញ​មក​នោះ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ធ្វើ​ដល់​គ្រប់​អស់​ទាំង​សាសន៍​ដែល​ឯង​ខ្លាច​នោះ​ដែរ


ហើយ​យ៉ូស្វេ​ប្រាប់​គេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ត្រូវ​ឲ្យ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​យ៉ាង​នេះ ដល់​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​ឯង​ត្រូវ​ត​តាំង​នឹង​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម