ចោទិយកថា 28:54 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤54 អ្នកណាដែលរមែងមានចិត្តថ្នម ហើយស្រទន់ណាស់ក្នុងពួកឯង អ្នកនោះឯងនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយដល់កូនខ្លួនទាំងប៉ុន្មាន ដែលនៅសល់វិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦54 បុរសណាដែលមានចិត្តទន់ភ្លន់ជាងគេ ហើយមានចិត្តថ្នមក្នុងចំណោមអ្នករាល់គ្នា អ្នកនោះនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនរបស់ខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន និងដល់កូនរបស់ខ្លួនដែលនៅសេសសល់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥54 ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់ សូមមើលជំពូកអាល់គីតាប54 ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់ សូមមើលជំពូក |