ចោទិយកថា 28:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤46 សេចក្ដីទាំងនោះនឹងនៅជាប់លើឯង ហើយលើពូជឯង សំរាប់ជាទីសំគាល់ ហើយជាទីអស្ចារ្យនៅអស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦46 សេចក្ដីទាំងនោះនឹងនៅជាប់លើអ្នក និងលើពូជពង្សរបស់អ្នក ជាទីសម្គាល់ និងជាទីអស្ចារ្យរហូតតទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥46 បណ្ដាសាទាំងនេះជាទីសម្គាល់ និងជាឫទ្ធិបាដិហារិយ៍ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។ សូមមើលជំពូកអាល់គីតាប46 បណ្តាសាទាំងនេះជាទីសំគាល់ និងជាការអស្ចារ្យ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។ សូមមើលជំពូក |
ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)