Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សំឡឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កំឡាំង​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​សាសន៍​ដទៃ ឯ​ភ្នែក​របស់​អ្នក​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​ពួក‌គេ​ជានិច្ច តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់​ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:32
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល ដោយ​ហេតុ​នោះ បាន​ជា​ពួក​ឪពុក​យើង​រាល់​គ្នា​បាន​ដួល​ដោយ​ដាវ កូន​ប្រុស កូន​ស្រី នឹង​ប្រពន្ធ​យើង​រាល់​គ្នា​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ


ឯ​ភ្នែក​នៃ​ពួក​មនុស្ស​អាក្រក់​វិញ នោះ​នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ​នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ​ឯង។


គេ​លួង‌លោម​មិត្រ​សំឡាញ់​ខ្លួន​ឲ្យ​តែ​បាន​របឹប ហើយ​កូន​ចៅ​គេ​កាន់​តែ​ងងឹត​ភ្នែក​ទៅ។


នោះ​សូម​ឲ្យ​ខ្ញុំ​សាប‌ព្រោះ ហើយ​ម្នាក់​ទៀត​ស៊ី​ផល​ចុះ អើ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​រំលើង​ផល​ក្នុង​ស្រែ​ចំការ​ខ្ញុំ​ទាំង​អស់​ទៅ​ផង


ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ទន្ទឹង ចាំ​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ នឹង​ព្រះ‌បន្ទូល​ដ៏​សុចរិត​របស់​ទ្រង់


ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ទូលបង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ ដោះ​ទុក្ខ​ទូលបង្គំ​ទៅ


ទូលបង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូលបង្គំ បំពង់​ក​នៃ​ទូលបង្គំ​ខះ​ហើយ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូលបង្គំ។


យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូលបង្គំ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្ត​ទ្រង់ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ​ពិចារណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ នឹង​ពួក​កំឡោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ


ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង


ភ្នែក​យើង​រាល់​គ្នា​ស្រវាំង​ទៅ ដោយ​ចាំ​មើល​ឲ្យ​បាន​ជំនួយ ដែល​ឥត​ប្រយោជន៍​មក​ជួយ​យើង ការ​ដែល​យើង​បាន​រង់‌ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍១ ដែល​ជួយ​សង្គ្រោះ​មិន​បាន


ដោយ​ហេតុ​នេះ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ស្រយុត​ចុះ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ជា​ងងឹត ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ


ឯ​ឯង កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​អញ​នឹង​ដក​យក​ទី​ពឹង​ពី​គេ​ចេញ ព្រម​ទាំង​សេចក្ដី​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ នឹង​អ្វីៗ​ដែល​ត្រូវ​ចំណុច​ភ្នែក ហើយ​សំណប់​ចិត្ត​គេ​ផង គឺ​កូន​ប្រុស​កូន​ស្រី​គេ


ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា នឹង​កូន​ចៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន


ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។


វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពី​ព្រោះ​គេ​មាន​កំឡាំង​ដៃ​នឹង​ធ្វើ​បាន


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ‌ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង


វេទនា​ដល់​ឯង ម៉ូអាប់​អើយ ឱ​ពួក​ព្រះ​កេម៉ូស​អើយ ឯង​រាល់​គ្នា​ត្រូវ​វិនាស​ហើយ ដ្បិត​ព្រះ​នៃ​ឯង​បាន​បញ្ជូន​ពួក​កូន​ប្រុស​របស់​ខ្លួន ឲ្យ​ត្រូវ​រត់ នឹង​ពួក​កូន​ស្រីឲ្យ​ទៅ​ជា​ឈ្លើយ ដល់​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី


ផល​ដែល​កើត​ពី​ពោះ នឹង​ផល​កើត​ពី​ដី​ឯង ហើយ​នឹង​សេចក្ដី​ចំរើន​របស់​ហ្វូង​គោ នឹង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់


គេ​នឹង​សំឡាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង​ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង


ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ


នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សំរាក​ឡើយ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម