ចោទិយកថា 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 រួចបើសិនជាប្ដីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលះលែងប្រគល់នៅដៃនាង ឲ្យចេញពីផ្ទះខ្លួនទៅដែរ ឬបើប្ដីក្រោយដែលបានយកនាងធ្វើជាប្រពន្ធ នោះស្លាប់ទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប្រសិនបើប្តីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលែងលះប្រគល់ដល់ដៃរបស់នាង ឲ្យនាងចេញពីផ្ទះខ្លួនទៅដែរ ឬប្រសិនបើប្តីក្រោយដែលបានយកនាងធ្វើជាប្រពន្ធនោះស្លាប់ទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងលះប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់ សូមមើលជំពូកអាល់គីតាប3 ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ