Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ​នោះ​នឹង​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ អាច​ចូល​រួម​ក្នុងអង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុម‌ជំអះ​របស់អុលឡោះ‌តាអាឡា​បាន»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ដែល​កើត​មក​មុន នោះ​មាន​សម្បុរ​ក្រហម​ទង់‌ដែង​នៅ​ពេញ​ខ្លួន វិស័យ​ដូច​ជា​អាវ​រោម គេ​បាន​ឲ្យ​ឈ្មោះ​ថា​អេសាវ


បន្ទាប់​នោះ កូន​ប្អូន​ក៏​ចេញ​មក ទាំង​មាន​ដៃ​កាន់​កែង‌ជើង​អេសាវ នោះ​គេ​ឲ្យ​ឈ្មោះ​ថា​យ៉ាកុប ឯ​អ៊ីសាក​គាត់​មាន​អាយុ​៦០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​នាង​បង្កើត​កូន​មក


ឯ​សាឡូម៉ូន ទ្រង់​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ នឹង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម​រួច​ជា​ស្រេច


កាល​ការ​ទាំង​នោះ​បាន​សំរេច​អស់​ហើយ នោះ​ពួក​អ្នក​ជា​ប្រធាន ក៏​មក​ឯ​ខ្ញុំ​និយាយ​ថា ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អាម៉ូរី​វិញ


អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។


ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។


សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​ឯង ឯង​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រាប​ដរាប ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​ពួក​យ៉ាកុប ជា​បង​ប្អូន​ឯង


ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ


មិន​ត្រូវ​ឲ្យ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេដំម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​នឹង​ឯង ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ដែរ ដ្បិត​ពី​ដើម ឯង​ជា​ពួក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ស្រុក​គេ


កាល​ណា​ឯង​ទៅ​បោះ​ទ័ព ទាស់​នឹង​ពួក​ខ្មាំង​សត្រូវ នោះ​ត្រូវ​ឲ្យ​រក្សា​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់


រីឯ​នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​ក៏​នាំ​វា​មក​ឯ​ដាវីឌ រួច​ឲ្យ​នំបុ័ងនឹង​ទឹក​បរិភោគ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម