ចោទិយកថា 23:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 កាលណាឯងបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯងនោះមិនត្រូវបង្អង់ នឹងលាបំណន់នោះទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 កាលណាអ្នកបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងទារបំណន់ពីអ្នកមិនខាន ហើយនឹងរាប់ជាបាបដល់អ្នកទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 «ប្រសិនបើអ្នកបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។ សូមមើលជំពូកអាល់គីតាប21 «ប្រសិនបើអ្នកបន់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកអំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។ សូមមើលជំពូក |