Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​មិន​ត្រូវ​ឲ្យ​កូន​សហាយ​ណា ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​ដំណ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កូន​ដែលកើត​ពី​សម្ព័ន្ធ​ភាពខុស​សីល‌ធម៌ មិន​អាច​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ហើយ​សូម្បី​តែ​កូន​ចៅ​របស់​គេ​រហូត​ដល់ដប់​តំណ ក៏​មិន​អាចចូល​រួម​ក្នុង​អង្គ​ប្រជុំរបស់​ព្រះ‌យេហូវ៉ា​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កូន​ឥត​ខាន់‌ស្លា​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 កូន​ឥត​ខាន់​ស្លា មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំអះ​របស់អុលឡោះ‌តាអាឡា​បាន​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុម‌ជំអះ​របស់អុលឡោះ‌តាអាឡា​បាន​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ខ្ញុំ​ចេញ​ពី​រាស្ត្រ​ទ្រង់​ទៅ នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា មើល ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ នោះ​ដែរ


ឯ​ឯង​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ នឹង​ស្រី​សំផឹង​អើយ ចូរ​មក​ជិត​នេះ​ចុះ


ឬ​ដែល​គម ឬ​តឿ ឬ​មាន​ស្នាម​អ្វី​នៅ​ភ្នែក ឬ​កើត​ទឹលម៉ូវ ឬ​ស្រែង ឬ​មាន​ពង​ខូច


នឹង​មាន​សុទ្ធ​តែ​ពួក​កូន​កាត់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលីស្ទីន


អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរ‌បិតា​តែ​១ គឺ​ជា​ព្រះ


ឯ​អ្នក​ណា​ដែល​ត្រូវ​របួស​ត្រង់​ពង ឬ​កាត់​ស្វាស​ចេញ នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ


សាសន៍​អាំម៉ូន ឬ​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​ដំណ​ផង


តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់‌ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម