Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 បើ‌សិន​ជា​មាន​មនុស្ស​ណា​ក្នុង​ពួក​ឯង​ដែល​មិន​ស្អាត ដោយ​ព្រោះ​ការ​អ្វី​ដែល​លោ​តែ​កើត​ដល់​ខ្លួន នៅ​ពេល​យប់ ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​ស្អាត ព្រោះ​តែ​ហេតុ​ភេទ​អ្វី​មួយ​កើត​នៅ​ពេល​យប់ ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ចូល​មក​ក្នុង​ជំរំ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​ទាហាន​ណា​ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រសិន​បើ​ទាហាន​ណា​ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ​ហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិន​ជា​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច


តែ​ដល់​ពេល​ល្ងាច អ្នក​នោះ​ត្រូវ​ងូត​ទឹក​ចេញ រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន


កាល​ណា​ឯង​ទៅ​បោះ​ទ័ព ទាស់​នឹង​ពួក​ខ្មាំង​សត្រូវ នោះ​ត្រូវ​ឲ្យ​រក្សា​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់


ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា​ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម