ចោទិយកថា 15:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 តែបើសិនជាមានអ្នកទ័លក្រណានៅជាមួយនឹងឯងដែរ ជាបងប្អូនឯងដែលនៅទីក្រុងឯង ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានមក នោះមិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ប្រសិនបើមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយនៃស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក នោះមិនត្រូវតាំងចិត្តរឹង ឬក្តាប់ដៃនឹងបងប្អូនដែលក្រនោះឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ក្នុងបណ្ដាក្រុងនៃស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។ សូមមើលជំពូកអាល់គីតាប7 ក្នុងបណ្តាក្រុងនៃស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។ សូមមើលជំពូក |
ទុកជាថ្ងៃដែលពួកសាសន៍យូដាបានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេ នឹងជាខែ ដែលសេចក្ដីទុក្ខព្រួយរបស់គេបានត្រឡប់ទៅជាសេចក្ដីរីករាយសាទរ ហើយសេចក្ដីសោកសៅបានទៅជាថ្ងៃសប្បាយវិញ ប្រយោជន៍ឲ្យគេបានតាំងថ្ងៃទាំង២នោះទុកជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ ព្រមទាំងជូនជំនូនទៅវិញទៅមក ហើយដាក់ទានដល់មនុស្សទាល់ក្រផង