ចោទិយកថា 13:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះមិនត្រូវឲ្យឯងស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកដែលយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គ្រាន់តែល្បងឯងមើល ឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង អស់ពីចិត្ត អស់ពីព្រលឹងឯងឬទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។ សូមមើលជំពូកអាល់គីតាប3 កុំស្តាប់ពាក្យរបស់ណាពី ឬអ្នកទាយឆុតនោះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។ សូមមើលជំពូក |
ដូច្នេះ សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាបាវបំរើទ្រង់បន្តិច បើសិនជាគឺព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមឲ្យទ្រង់ទទួលដង្វាយ១ចុះ តែបើគឺជាពួកមនុស្សជាតិវិញ នោះសូមឲ្យគេត្រូវបណ្តាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមរដកផងព្រះយេហូវ៉ាទេ ដោយថា ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ