Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 13:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ត្រូវ​ឲ្យ​ចោល​សំឡាប់​នឹង​ថ្ម ដ្បិត​ជា​អ្នក​រក​ទាញ​ឲ្យ​ឯង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់‌ទាញ​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់​ទាញ​អ្នក ឲ្យ​ចេញ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 13:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​នោះពួក​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក គេ​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាសនា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​នៃ​ព្រះ‌បាល នៅ​ត្រង់​មុខ​អាសនា រួច​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


តែ​គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច


អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក។


រួច​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​មក​ក្នុង​ទី​ដំឡើង​ត្រសាល ពី​ទ្វារ​១​ដល់​ទ្វារ​១ ហើយ​សំឡាប់​បង​ប្អូន នឹង​មិត្រ​ភក្តិ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ទៅ


ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​សេចក្ដី​នេះ​ទៀត​ដែរ​ថា បើ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​ប្រទេស​ក្រៅ ជា​អ្នក​អាស្រ័យ​នៅ​ជា​មួយ​គ្នា ដែល​ថ្វាយ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក នោះ​ត្រូវ​ឲ្យ​ពួក​បណ្តាជន​នៅ​ក្នុង​ស្រុក​សំឡាប់​អ្នក​នោះ​ចេញ ដោយ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន


មនុស្ស​ប្រុស​ឬ​ស្រី​ណា​ដែល​ធ្វើ​ជា​គ្រូ​ខាប ឬ​ជា​គ្រូ​មន្ត‌គាថា នោះ​ត្រូវ​សំឡាប់​ចោល​ជា​កុំ​ខាន ត្រូវ​ចោល​គេ​នឹង​ថ្ម​ទៅ ឈាម​គេ​ត្រូវ​ធ្លាក់​លើ​គេ​វិញ។


ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចោល​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​សំរេច​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។


ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សំឡាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បំរើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។


នោះ​ត្រូវ​ឲ្យ​នាំ​មនុស្ស​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​នោះ មក​ឯ​ទ្វារ​ក្រុង​របស់​ឯង ហើយ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ទោះ​ប្រុស ឬ​ស្រី​ក្តី


ត្រូវ​ឲ្យ​ស្មរ​បន្ទាល់​ទាំង​នោះ​ដាក់​ដៃ​ជា​មុន​គេ ដើម្បី​នឹង​សំឡាប់​ចោល រួច​សឹម​ឲ្យ​ពួក​បណ្តាជន​គ្រប់​គ្នា​ជា​ខាង​ក្រោយ គឺ​យ៉ាង​ដូច្នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ។


នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សំឡាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​នឹង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។


ហើយ​ក្រែង​ឯង​រាល់​គ្នា​ងើប​ភ្នែក មើល​ទៅ​លើ​មេឃ​វេលា​ណា​ឃើញ​ថ្ងៃ ខែ នឹង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​របស់​ដែល​មាន​ជា​បរិបូរ​នៅ​លើ​មេឃ នោះ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ប្រទាញ​ចេញ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ក្រោម​ផ្ទៃ​មេឃ​វិញ


ហើយ​យ៉ូស្វេ​មាន​ប្រសាសន៍​ថា ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​វេទនា​ដូច្នេះ នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ឯង​វេទនា​វិញ នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ចោល​នឹង​ថ្ម ហើយ​ដុត​ទាំង​អស់​ក្នុង​ភ្លើង ព្រម​ទាំង​ចោល​នឹង​ថ្ម​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម