Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 12:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ចូរ​ប្រយ័ត កុំ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ប្រទះ​ឃើញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​គូរបាន​ដុត​របស់​អ្នក​ទៅ​ជូន នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន​ដែល​អ្នក​ឃើញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 12:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រតិ‌បត្តិ​តាម​ផ្លូវ នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ។


នៅ​គ្រា​នោះ បណ្តាជន​គេ​ថ្វាយ​យញ្ញ‌បូជា នៅ​តែ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ពី​ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ


តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ ពី​ស្រុក​អ៊ីស្រាអែល​ទេ ប៉ុន្តែអេសា​ទ្រង់​មាន​ព្រះ‌ទ័យ​ស្មោះ‌ត្រង់​អស់​១​ព្រះ‌ជន្ម​ទ្រង់


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង


គឺ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​មក។


គឺ​ត្រូវ​ឲ្យ​ឯង​សួរ​រក​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​កន្លែង​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន សំរាប់​ជា​កន្លែង​ដាក់​ព្រះ‌នាម​ទ្រង់ ហើយ​ត្រូវ​ឲ្យ​ទៅ​ឯ​ទី​នោះ​វិញ


ក៏​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ដង្វាយ​លា‌បំណន់ ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត នឹង​កូន​កើត​ដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង ទៅ​ឯ​ទី​នោះ​ដែរ


គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា


សូម​ឲ្យ​គំនិត​យ៉ាង​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​តាម​ទ្រង់​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាសនា​សំរាប់​ដង្វាយ​ដុត ដង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាសនា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោសថ​ទ្រង់​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម